Success Ways

ផ្ទាំងពាណិជ្ជកម្ម



Saturday, February 11, 2017

·   0

របៀបដោនឡូដវីដេអូចេញពី Facebook ងាយស្រួលបំផុត (សម្រាប់អ្នកប្រើទូរស័ព្ទ Android)

Facebook គឺជាកន្លែង ប្រមូលផ្តុំ ដោយការ ជជែកកំសាន្ត ការចែករំលែក ចំណេះដឹង និងទស្សនា នូវអ្វីប្លែកៗ ដ៏ធំមួយ ដែលមនុស្ស រាប់រយលានអ្នក ទូទាំងសាកលលោក តែងតែ ប្រើប្រាស់វា ជារៀងរាល់ថ្ងៃ។ នៅពេលដែល ជួបប្រទះនូវអ្វី ដែលគួរអោយ ចាប់អារម្មណ៍ អ្វីមួយ ដូចជារូបភាព រឺវីដេអូ យើងប្រាកដជា ចង់រក្សាទុក ដើម្បីយក​ទៅមើល ថ្ងៃក្រោយទៀត ជាក់ជាមិនខាន ប៉ុន្តែយើង មិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ ដើម្បីអាច ទាញយកវីដេអូ ចេញ​ពី Facebook ដើម្បីរក្សាទុក ក្នុងទូរស័ព្ទ របស់យើង បាននោះ។ ថ្ងៃនេះ យើងនឹងណែនាំ នូវកម្មវិធី ដ៏ពិសេស​មួយ ដែលខ្ញុំជឿថា ប្រិយមិត្តមួយចំនួន កំពុងតែប្រើប្រាស់វារួចហើយ ប៉ុន្តែមិនធ្លាប់ ដឹងទេថា វាមានសមត្ថភាព អាច​ទាញយកវីដេអូ ចេញពី Facebook បាននោះទេ។



  • តម្រូវការ
    • ទូរស័ព្ទ រឺថេប្លេត ដែលដំណើរការដោយ Android

           ដោនឡូដកម្មវិធី Tubemate រួចហើយ តម្លើងវានៅលើ ទូរស័ព្ទរបស់អ្នក

           របៀបដោនឡូដវីដេអូចេញពី Facebook

    • បន្ទាប់ពីអ្នកបានតម្លើងកម្មវិធី TubeMate រួចហើយ សូមបើកវាឡើង រួចចុច លើសញ្ញា បីត្រួតគ្នា និង ជ្រើស​រើស យកវេបសាយ Facebook។
    • Login គណនីអ្នក ដោយបំពេញអ៊ីម៉ែល រឺទូរស័ព្ទ និងវាយបញ្ចូល លេខសំងាត់ ហើយចុច Login
    • អ្នកនឹងអាចប្រើប្រាស់ Facebook បានធម្មតា ហើយនៅពេលដែល អ្នកឃើញវីដេអូ នៅលើ Newsfeed រឺក៏​នៅក្នុង Page ណាមួយនោះ យើងគ្រាន់តែ ចុចលើវា នោះកម្មវិធី TubeMate នឹងបង្ហាញសារ អោយអ្នក ចុចដោនឡូដ ជាការស្រេច។ សូមចុចពាក្យថា Download ដែល​មាន​ពណ៌បៃដង និងស្ថិតនៅខាងក្រោម។
    • វានឹងចាប់ផ្តើម ធ្វើការដោន ឡូដជាក់ជាមិនខាន ហើយវីដេអូ ដែលបាន ដោនឡូដរួច ហើយនឹង​ស្ថិត​នៅក្នុងកម្មវិធី Videos រឺ Gallery ។




            សូមបញ្ជាក់ផងដែរថា កម្មវិធី Tubemate នេះអាចប្រើប្រាស់ សម្រាប់ដោនឡូដ វីដេអូ បានច្រើនណាស់ ដូចជាដោនឡូដចេញពី Youtube, Daily Motion និង Vimeo ជាដើម ហើយអ្នក ក៏អាចវាយបំពេញ វេបសាយផ្សេងទៀត ដែលអ្នក ចង់ដោនឡូដ ផងដែរ ដែលស្ថិត នៅក្នុងរបារ ខាងលើ និងខាងឆ្វេង។ កម្មវិធីនេះ វាអាចទាញយក វីដេអូបានលឿន រហ័សទាន់ចិត្ត ងាយស្រួលប្រើប្រាស់ មិនសាំញ៉ាំនោះទេ ហេត ដូច្នេះហើយ កុំភ្លេច ចែករំលែកវា ទៅកាន់មិត្តភក្កិ របស់អ្នកណា។

Subscribe to this Blog via Email :