ភ្នំពេញ ៖ ថ្មីៗនេះមាន facebook page ១ ដែលដាក់ឈ្មោះថា Hội Người Việt Nam Tại Campuchia សមាគមវៀតណាមនៅកម្ពុជា បានសរសេរបង្ហោះផ្សាយ ក្នុងន័យប្រមាថមើលងាយ វាយប្រហារយ៉ាងធ្ងន់ៗ ទៅលើព្រះមហាក្សត្រខ្មែរ និងប្រជារាស្ត្រខ្មែរ ដោយលើកតំកើង សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងថ្ងៃ ៧ មករា... ។
ដោយមិនអាចទ្រាំបាន នឹងការប្រមាថដ៍គឃ្លើន និងព្រហើនបែបនេះ មានហ្វេសប៊ុកភេក ១ ដែលដាក់ឈ្មោះថា Royal du Cambodge ដោយមានដាក់រូប ព្រះឆាយាលក្សណ៍ ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះ នរោត្តម សីហមុនី ជាទីគោរព សក្ការៈនៃយេីង ក៍បាន Share អត្ថបទនោះ និងសរសេរថ្កោលទោស យ៉ាងដាច់អង្កាការ ចំពោះសមាគម វៀតណាម នៅកម្ពុជា ព្រមទាំងបានស្នើឲ្យ មន្រ្តីៗគ្រប់ជាន់ថ្នាក់ ត្រូវការចាត់ការជាបន្ទាន់ ដែលកន្លងមក សមាគមនេះ បានមេីលងាយជាច្រេីនសារ ដល់ព្រះមហាក្សត្រ... ប៉ុន្តែមិនដែលទទួល ការដាក់ទោស ពីមន្ត្រីយេីងឡេីយ... ម្តងនេះ សូមអស់លោក មេត្តាចាត់ការ តាមការគួរ... ។
លើសពីនេះ អនុប្រធាន គណបក្ស សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ថែមទាំងបានសរសេរ លើហ្វេសប៊ុករបស់លោក កាលពីថ្ងៃអាទិត្យដែរថា ៖ ពាក្យស្លោក «ដូរមេឃុំ បម្រើបក្ស... ដាក់មេឃុំ បម្រើរាស្ត្រ...» គណបក្ស ប្រជាជនកម្ពុជា ព្រមានប្តឹង បើគណបក្ស សង្គ្រោះជាតិ មិនផ្លាស់ប្តូរ... ។ ឯទំព័របណ្តាញសង្គម (facebook page) មួយនេះ (Hội Người Việt Nam Tại Campuchia សមាគមវៀតណាមនៅកម្ពុជា) បានប្រមាថ អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្រ នៅលើអត្ថបទមួយចំនួន... តែមិនឃើញ គណបក្សកាន់អំណាច ឬអាជ្ញាធរ មានសមត្ថកិច្ច ចាប់អារម្មណ៍ ឬចាត់វិធានការឡើយ ។ តើមូលហេតុអី ?
ទំព៍រ MKL មិនដឹងថា តើរឿងនោះពិត ឬមិនពិត កម្រិតណាទេ... សូមឲ្យបងប្អូន តាមដានពិនិត្យ ឲ្យបានល្អិតល្អន់ ដោយខ្លួនឯង បន្ថែមទៀតទៅចុះ... ៕