ការកើនឡើងនៃតម្រូវការរបស់អតិថិជន ចាំបាច់ត្រូវមានដំណោះស្រាយផ្នែកហិរញ្ញវត្ថុកាន់តែមានប្រយោជន៍ មានភាពងាយស្រួល និងប្រកបដោយសុវត្ថិភាពខ្ពស់ សម្រាប់ការបញ្ជាទិញរបស់ពួកគេប្រចាំថ្ងៃ ។ ដូចនេះ ប័ណ្ណឥណពន្ធវីសា របស់ធនាគារ កាណាឌីយ៉ា នឹងផ្តល់ជូនអតិថិជននូវការទូទាត់ចំណាយប្រភេទថ្មី និងមានសុវត្ថិភាព សម្រាប់ការបញ្ជាទិញរបស់អតិថិជនប្រចាំថ្ងៃ និងនៅគ្រប់ទីកន្លែង មិនថាក្នុងឬក្រៅប្រទេស និងតាមរយៈអនឡាញ រួមទាំងការដកសាច់ប្រាក់តាមរយៈ ទូរអេធីអឹមបានទូទាំងសកលលោក។
ប័ណ្ណឥណពន្ធធនាគារ កាណាឌីយ៉ា ផ្តល់ឲ្យអតិថិជននូវដំណោះស្រាយថ្មីដែលធ្វើឲ្យកាន់តែមានភាពងាយស្រួល ក្នុងការគ្រប់គ្រងតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ ក៏ដូចជាធ្វើឲ្យកាន់ជិតស្និទ្ធនឹងគ្នា នូវភាពជាដៃគូហិរញ្ញវត្ថុរបស់ពួកគេ។
ជាមួយនឹងភាពជាដៃគូដ៏រឹងមាំរវាងធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុនវីសា ស្ថាប័នហិរញ្ញវត្ថុទាំងពីរនឹងប្រឹងប្រែងបន្តក្នុងការបង្កើននូវភាពរីកចម្រើននៃការទូទាត់តាមរយៈអេឡិកត្រូនិកនៅក្នុងប្រទេសកម្ពុជា ដើម្បីនាំមកនូវគុណតម្លៃបន្ថែមទៅដល់ពាណិជ្ជករ និងការផ្តល់ជូននូវបទពិសោធន៍នៃការបញ្ជាទិញឲ្យកាន់តែប្រសើរជូនដល់អតិថិជន៕