Success Ways

ផ្ទាំងពាណិជ្ជកម្ម



Friday, March 3, 2017

·   0

ចង់ទិញផ្ទះតម្លៃ១០មឺុនដុល្លារ តើត្រូវមានប្រាក់ខែប៉ុន្មានទើបអាចខ្ចីលុយធនាគារទិញបាន?



ក្នុងករណីអតិថិជនមានទុនចូលរួម ៣០% នៃតំលៃផ្ទះ គឺគាត់ត្រូវខ្ចីប្រាក់ពីធានាគារចំនួន ៧០% ស្មើរ ៧០,០០០ដុល្លារ ដូច្នេះគាត់ត្រូវមានប្រាក់ខែយ៉ាងតិចចំនួន១,៥០០ដុល្លារ សំរាប់ការស្នើរសុំសងរយៈពេល១៥ឆ្នាំ អត្រាការប្រាក់សមរម្យក្នុងមួយឆ្នាំ។ នេះបើតាមការឆ្លើយតបរបស់ លោក ហេង​សុខន នាយករងនាយកដ្ឋានឥណទាន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែលបានឆ្លើយនឹងសំនួររបស់ Business Cambodia ថ្ងៃនេះ។


លោកបានបន្តថា ប្រាក់បៀវត្សមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការទិញផ្ទះមួយ​ ប្រសិនបើលោកអ្នកមិនទាន់មានអាជីវកម្មខ្លួនឯង ហើយកំពុងធ្វើការឲ្យគេ។ លោកបានពន្យល់ថា ប្រាក់បៀវត្សជាចំណូលទៀងទាត់ ច្បាស់លាស់ដែលអាចផ្តល់អោយយើងធ្វើសេចក្តីសម្រេច​ចិត្តបានត្រឹមត្រូវ មុនពេលទិញផ្ទះ នឹងអាចធានាលទ្ធភាពសងគ្រប់គ្រាន់នាពេលអនាគត។
ទោះបីលោកអ្នកមានប្រាក់ខែគ្រប់គ្រាន់ហើយក្តី មុននឹងទិញគួរគិតពិចារណា លើទ្រព្យ ដែលលោកអ្នកគួរទិញផង។ តើទ្រព្យនោះអាចបង្កើតចំណូលមកវិញខ្លះទេ? តើតម្លៃរបស់ វាអ្នកនឹងកើនទ្បើងបានខ្លះទេនាពេលអនាគត?

ចុចមើលពីតិចនិចទិញផ្ទះ ដោយតំលៃថោក : http://khmershar.blogspot.com/2017/03/blog-post_3.html

តិចនិចទិញផ្ទះឲ្យបាន៤២ផ្ទះ ក្នុងរយៈពេល ៣ឆ្នាំ របស់យុវជនវ័យ៣០ឆ្នាំ



Subscribe to this Blog via Email :