Success Ways

ផ្ទាំងពាណិជ្ជកម្ម



Saturday, March 11, 2017

កូនខ្មែរយើងម្នាក់បានដាក់ពាក្យប្រឡងធ្វើជាតារាចម្រៀងK-POP ក្នុងផលិតកម្មSM Entertainment របស់ប្រទេសកូរ៉េ

·   0

ក្នុងពេលនេះការប្រឡងចម្រៀងជម្រើសរើសរកតារាចម្រៀងថ្មីៗពិតជាមានច្រើនណាស់ ដូចជាក្មេងស្រីម្នាក់ដែលមានឈ្មោះថា ចាន់ ធីតា ដែលជាជនជាតិខ្មែរត្រូវបានអោយដឹងតាមរយៈផេក K-Pop World បានប្រាប់ឱ្យដឹងថានាងបានដាក់ពាក្យប្រលងចម្រៀងធ្វើជាតារាK-Pop មួយដួង របស់ប្រទេសកូរ៉េ ។
គណីយហ្វេសប៊ុក K-Pop World បានបង្ហាញរូបថតមួយសន្លឹកដ៏ស្រស់ស្អាត និងគួរឱ្យស្រលាញ់ របស់យុវតី ចាន់ ធីតា ព្រមទាំងប្រាប់ថា  “នេះជាកូនខ្មែរដ៏ក្លាហាន Chan Thida ដែលគាត់នឹងចូលប្រលង Audition ដើម្បីក្លាយជាតារា K-Pop ក្នុងផលិតកម្មដ៏ល្បីរបស់ប្រទេសកូរ៉េ SM Entertainment។ គាត់ស្អាតណាស់ត្រូវអត់? តោះជូនពរគាត់អោយជាប់ជាតារា K-Pop នៅការប្រលងថ្ងៃស្អែកនេះនៅប្រទេសថៃ។ រំភើបជំនួសគាត់ បើសិនជាជាប់មែនប្រទេសខ្មែរយើងនឹងកាន់តែល្បីជាមិនខាន “ គួរឱ្យដឹងផងដែរថា យុវតី ចាន់ ធីតា នឹងត្រូវចេញទៅប្រលងក្នុងវគ្គជម្រុះជាលើកដំបូង ដែលប្រព្រឹត្តិទៅនៅប្រទេសថៃ នៅថ្ងៃនេះវេលាម៉ោង2ថ្ងៃត្រង់ដោយមានអ្នកដាក់ពាក្យប្រលងដល់ទៅ10000 តែរើសយកតែ5000 នាក់ប៉ុណ្ណោះ ៕




Subscribe to this Blog via Email :