Success Ways

ផ្ទាំងពាណិជ្ជកម្ម



Friday, March 3, 2017

·   0

តារាសម្តែង និងជាអ្នកដឹកនាំរឿង Angelina Jolie ទិញដីក្នុងតម្លៃជិត៤ម៉ឺនដុល្លារនៅកម្ពុជា






ក្រោយពីបានជ្រើសរើសទីតាំងជាច្រើនកន្លែង សម្រាប់ការសំដែងរឿង “ដំបូងគេសម្លាប់ឪពុកខ្ញុំ” លោកស្រី Angelina Jolie បានជាប់ចិត្តនឹងដីព្រៃមួយកន្លែង និងបានទិញវាមកជាកម្មសិទ្ធិផ្ទាល់ខ្លួនក្នុងតម្លៃជិត ៤ម៉ឺនដុល្លារអាមេរិក។
ដីព្រៃមួយកន្លែងនោះ ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា និងមានទំហំប្រមាណ ២.៥ហិចតា ដែលជាកន្លែងវាលពិឃាតកាលពីសម័យខ្មែរក្រហម ហើយដីព្រៃមួយកន្លែងនេះត្រូវបានគ្រប់គ្រងដោយអតីតទាហានខ្មែរក្រហមមួយរូប វ័យ ៥២ឆ្នាំ។
ជាងនេះទៅទៀត លោកស្រី Angelina Jolie ធ្លាប់បានទិញដីនៅជាប់គ្នានោះ ៧.៥ហិចតា ក្នុងតម្លៃប្រមាណ ២៥.០០០ដុល្លារអាមេរិក ពីលោក តា ទិច អតីតមេបញ្ជាការខ្មែរក្រហម កាលពីឆ្នាំ ២០១៥ ហើយតាមការឲ្យដឹងរបស់លោក តា ទិច បានបញ្ជាក់ថា ដីព្រៃម្តុំនោះមានមនុស្សប្រមាណ ៦០០,០០០នាក់ ឯណោះ។
មូលហេតុដែលលោកស្រី Angelina Jolie សម្រេចចិត្តទិញដីទាំងនោះ ដោយសារតែលោកស្រីបានលង់ស្រឡាញ់នឹងធម្មជាតិ ព្រៃប្រឹក្សា នៅទីនោះ ហើយលោកស្រី ចង់រៀបចំកន្លែងនោះទៅជាកន្លែងសម្រាក់លំហែរកាយសម្រាប់លោកស្រី ជាមួយនឹងកូនៗរបស់លោកស្រី។
គួរជម្រាបដែរថា ឆ្នាំនេះ លោកស្រី Angelina Jolie មានអាយុ ៤១ឆ្នាំហើយ ហើយលោកស្រីមានកូនចិញ្ចឹមដែលយកមកពីបណ្តាប្រទេសផ្សេងៗចំនួន ៦នាក់ ក្នុងនោះក៏មានកូនខ្មែរម្នាក់ដែរដែលមានឈ្មោះថា Maddox Chivan ៕



















Subscribe to this Blog via Email :