Success Ways

ផ្ទាំងពាណិជ្ជកម្ម



Monday, March 20, 2017

Ramos ​​​​បញ្ជាក់​ពី​ទំនាក់ទំនង​ជាមួយ​ Pique ​ពេល​នៅ​ជម្រើស​ជាតិ​អេស្ប៉ាញ

·   0

Sergio Ramos ​ខ្សែ​ការពារ​ក្រុម​ Real Madrid ​បាន​​លើក​ឡើង​ថា ​​ទោះ​បី​ជា​ខ្លួន​និង​ Gerard Pique ​ខ្សែ​ការពារ​ក្រុម​ FC Barcelona ​​ជា​គូ​ប្រជែង​​ធំ ឬ​​ជា​សត្រូវ​នឹង​គ្នា​​ពេល​លេង​ឲ្យ​ក្លឹប​ ប៉ុន្តែ​​ពេល​នៅ​ជម្រើស​ជាតិ​អេស្ប៉ាញ​ ​គ្មាន​បញ្ហា​អ្វី​នឹង​គ្នា​ទេ ​​ពោល​គឺ​មាន​ទំនាក់ទំនង​​នឹង​គ្នា​ល្អ​ណាស់។

ថ្មីៗ​នេះ​ Pique ​ធ្លាប់​បាន​និយាយ​​ដៀមដាម​ដល់​ក្រុម​ Real Madrid ​ថា​ ​អាជ្ញាកណ្ដាល​អេស្ប៉ាញ​ហាក់​លំអៀង​ទៅ​ក្រុម​ស្ដេច​ស ​​ដែល​ធ្វើ​ឲ្យ​ពួកគេ​ចំណេញ​ពិន្ទុ​យ៉ាង​ច្រើន​ ​អាច​ឈរ​នៅ​កំពូល​តារាង​ La Liga។ ​រីឯ​ Ramos ​ក៏​ធ្លាប់​ឌឺដង​ក្រុម​ Barcelona ​ផង​ដែរ ដោយ​និយាយ​​មុន​ពេល​ Barca ​ប៉ះ​​ PSG ​ថា ​​ខ្លួន​តែង​សប្បាយ​ចិត្ត​​គ្រប់​ពេល​​ដែល​ Barcelona ​ចាញ់​ ហើយ​បើ​ Barca ​ធ្លាក់​ពី​ UEFA Champions League នោះ​រូប​គេ​ នឹង​គេង​លក់​ស្រួល។

ទោះ​ជា​យ៉ាង​ណា ​Ramos ​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ ​ពេល​រូប​គេ​ហ្វឹកហាត់​ជាមួយ​ Pique ​នៅ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ ដើម្បី​ត្រៀម​ប្រកួត​ជម្រុះ​ World Cup 2018 ​ទល់​នឹង​ក្រុម​អ៊ីស្រាអែល​ថា៖ "Pique ​និង​ខ្ញុំ​ ​​​ដូច​ជា​ចូល​ចិត្ត​គប់​ដុំ​ថ្ម​ដាក់​គ្នា​ពេល​ខ្លះ​ ប៉ុន្តែ​ពេល​នេះ​ នៅ​ពេល​ខ្ញុំ​ឃើញ​គាត់ ​ខ្ញុំ​នឹង​​ឱប​គាត់។ រឿងរ៉ាវ​ដែល​កើត​ឡើង​ ​វា​គ្រាន់​តែ​ជា​ធម្មជាតិ​ នៃ​ទំនាក់ទំនង​រវាង​ក្លឹប​គូ​ប្រជែង​ Real Madrid ​និង​ Barcelona ​ប៉ុណ្ណោះ”៕


ប្រភព :  ESPN FC       ប្រែ​សម្រួល : Mr. Mike

Subscribe to this Blog via Email :