Success Ways

ផ្ទាំងពាណិជ្ជកម្ម



Friday, March 3, 2017

·   0




តិចនិចទិញផ្ទះឲ្យបាន៤២ផ្ទះ ក្នុងរយៈពេល ៣ឆ្នាំ របស់យុវជនវ័យ៣០ឆ្នាំ



កាលពីម្សិលមិុញ Business Cambodia បានលើកយកនូវ សេដ្ឋីវ័យក្មេងម្នាក់គឺលោក Brandon Turner ដែលលោកទើបតែមានអាយុ ៣០ឆ្នាំប៉ុណ្ណោះ តែលោកបាន ប្រើសមត្ថភាពខ្លួនឯងទិញផ្ទះបានរហូតដល់ ៤២ខ្នង ឯនោះ។ គាត់មានដំបូន្មានមួយចំនួន ដើម្បីលោកអ្នកអាចជោគជ័យដូចគាត់។
ប្រើគោលការណ៍ 80/20 លើទ្រព្យដែលអ្នកមាន
គាត់ថានៅក្នុងជំនួញអចលនទ្រព្យ គោលការណ៍នេះសំខាន់ណាស់ដើម្បីជោគជ័យ។ គាត់បានពន្យល់ថា គាត់បានទុកអចលនទ្រព្យរបស់គាត់ណា ដែលរកចំណូលបាន ៨០% ខណៈដែលការចំណាយទៅលើវាអស់តែ២០%នៃចំណាយសរុបប៉ុណ្ណោះ។ ជាសរុបទៅ ផ្ទះគាត់ ២០% នៃផ្ទះសរុប រកចំណូលបាន ៨០%នៃចំណូលមកពីផ្ទះជួលសរុប។ ដូចនេះ រាល់ផ្ទះ ដែលចំណូលមិនបានខ្ពស់ លោកនឹងលក់នៅពេលគាត់ចំនេញ។


កំុធ្វេសប្រហែសនឹងការសិក្សារ
គាត់បានប្រាប់ថា មុនគាត់សម្រេចចិត្តឈានជើងចូលក្នុងវិស័យដីធ្លីនេះ គាត់បានអានសៀវភៅច្រើនណាស់ នៅក្នុងបណ្ណាល័យនៅតំបន់ដែលគាត់រស់នៅ អានទាំងអស់ឲ្យតែទាក់ទងនឹងអចលនទ្រព្យ។ ដោយសារតែគាត់រៀនទាំងអស់ អំពី អចលនទ្រព្យ នេះហើយ ដែលបានធ្វើឲ្យគាត់វិនិយោគបាយដោយជោគជ័យ។
ចង់ជោគជ័យ សូមកំុខ្ជិល
គាត់ថា អ្នកជួល អ្នកសាងសង់ អ្នកលក់ផ្ទះឲ្យអ្នក ពួកគាត់នឹងឆ្លៀតចំណេញលើអ្នក បើអ្នកមិន ខំស្វែងរកពត៌មាន ឬមិនតាមដានពួកគាត់នោះទេ។ យុវជ័យ Brandon បានលើកទ្បើងថា បើអ្នក មិនខ្ជិល ហើយចំណាយពេលគ្រប់គ្រាន់សម្រាប់មុខរបរមួយនេះ នោះអ្នកនឹងជោគជ័យ។ ដូចនេះ មុននឹងទិញ សូមចុះទៅស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយផង៕

Subscribe to this Blog via Email :