ក្រុមហ៊ុនជប៉ុនគ្រោងនំាម៉ាស៊ីន ឬឡដុតកាកសំណល់សំរាមខ្នាតតូចពីប្រទេសជប៉ុនដើម្បីមកលក់នៅទីផ្សារប្រទេសកម្ពុជានាពេលខាងមុខនេះ ប្រសិនបើមានការឯកភាពគ្នាលើកការពិនិត្យអំពីគុណភាព និងផលប៉ះពាល់នៃម៉ាស៊ីន។ នេះបើយោងតាមការចេញរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មនាពេលថ្មីៗនេះ។
តំណាងក្រុមហ៊ុន TESNA ENERGY លោក Fumiaki Takahashi ក៏បានបញ្ជាក់ថាៈម៉ាស៊ីន ឬឡដុតកាកសំណល់សំរាមខ្នាតតូចនេះ មានអត្ថប្រយោជន៍ក្នុងការចូលរួមការពារបរិស្ថាន សុវត្ថិភាព និងសុខមាលភាពសាធារណៈ ព្រោះវាមានមុខ ងារច្រើនយ៉ាងក្នុងការសំអាតកាកសំណល់ ដែលមាននៅក្នុងដូចជាៈ មន្ទីរពេទ្យ-សួនឧស្សាហកម្ម-រោងចក្រ -វិទ្យាស្ថានស្រាវ ជ្រាវ-សាលារៀន -ផ្ទះមនុស្សចាស់ និងទីតាំងផ្សេងៗទៀត។
បន្ថែមពីលើនេះកម្ពុជាក៏នឹងធ្វើការសហការគ្នាជាមួយក្រុមហ៊ុនដែរតម្រូវឲ្យឆ្លងកាត់ មន្ទីរពិសោធន៍វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមន្ទីរពិសោធន៍ របស់ក្រសួងបរិស្ថានជាមុនសិន ហើយបើពិនិត្យឃើញថា កាកសំណល់ នេះមិនមានផលប៉ះពាល់បរិស្ថាន ហើយអាចយកទៅប្រើប្រាស់សម្រាប់ផលប្រយោជន៍ផ្សេង គឺកាន់តែប្រសើរ ទើបអនុញ្ញាតឲ្យនាំចូលមកលក់នៅទីផ្សារកម្ពុជា៕
កម្ពុជាក៏បានស្វាគមន៍ចំពោះគម្រោងខាងលើនេះ ព្រោះបានចូលរួមសំអាតបរិស្ថាន និងបង្ការគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ពីព្រោះបច្ចប្បន្នសម្រាមនៅរាយប៉ាយចម្រុះគ្នា។ កម្ពុជាក៏បានស្នើសុំឲ្យប្រាកដថា កាក សំណល់ជាផេះនោះ គឺមិនត្រូវមានផលប៉ះពាល់ដល់បរិស្ថាន និងសុខភាព មនុស្សសត្វឡើយ។
អត្ថបទដោយ៖ លោក ង៉ែត បូរ៉ី